ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦

លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំជួយសម្របសម្រួល និងគាំទ្រប្រធានកម្មវិធី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាង នៃអង្គភាពថវិកានៃ កសហវ. ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បី តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពីសមិទ្ធកម្ម និងលទ្ធផលការអនុវត្តថវិកាប្រចាំឆមាសទី១ ដែលអង្គភាពថវិកានៃ កសហវ. សម្រេចបាន, និងសមិទ្ធកម្មជារួមរបស់ក្រសួង,  កំណត់បញ្ហាប្រឈម និងស្នើដំណោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តនៅឆមាស និង បំពេញតាមលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងថវិកាកម្មវិធី និងថវិកាសមិទ្ធកម្មជាធរមាន។

ព័ត៌មានទាក់ទង